មគ្គុទ្ទេសក៍លម្អិតសម្រាប់ការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងធៀបការអនឡាញ
និងកម្រងអនុស្សាវរីយ៍ថ្ងៃពិសេសរបស់អ្នក។
សូមអានការណែនាំខាងក្រោម ដើម្បីទាញយកអត្ថប្រយោជន៍ពេញលេញពីប្រព័ន្ធយើងខ្ញុំ។
ប្រព័ន្ធរបស់យើងផ្តល់ជូននូវគំរូធៀបការទំនើបៗ និងងាយស្រួលរៀបចំ។ លោកអ្នកអាចបង្កើតធៀបការឌីជីថលដ៏ស្រស់ស្អាតដោយខ្លួនឯង តាមរយៈជំហានដូចខាងក្រោម៖
នៅលើម៉ឺនុយខាងឆ្វេង (Menu) សូមចុចលើ គំរូទី១, ទី២ ឬ ទី៣ ដើម្បីជ្រើសរើសរចនាបថ (Design) ណាមួយដែលអ្នកពេញចិត្ត។
វាយបញ្ចូលឈ្មោះ ឈ្មោះឪពុកម្ដាយសងខាង និង Upload រូបថត Profile ចូលក្នុងប្រអប់ដែលបានរៀបចំ។ ប្រព័ន្ធយើងខ្ញុំបានតភ្ជាប់ជាមួយ ImgBB ដោយស្វ័យប្រវត្តិ។
ជ្រើសរើសថ្ងៃខែប្រារព្ធពិធី និងបញ្ចូល Link Google Map ដើម្បីឱ្យភ្ញៀវងាយស្រួលស្វែងរកទីតាំងរោងការរបស់អ្នក។
រាល់ពេលដែលអ្នកវាយអក្សរ ឬជ្រើសរើសរូបភាព ផ្ទាំងទូរស័ព្ទនៅខាងស្ដាំ នឹងលោតបង្ហាញលទ្ធផលភ្លាមៗ (Real-time) ដោយមិនចាំបាច់ចុច Save ឡើយ។
ជាទំព័រមួយទំព័រសម្រាប់កត់ត្រា និងរំលឹកព្រឹត្តិការណ៍សំខាន់ៗក្នុងជីវិត។ អ្នកអាចចូលទៅកាន់ម៉ឺនុយ "គ្រប់គ្រងថ្ងៃពិសេស" ហើយចុច "បង្កើតទំព័រទោល"។
ប្រសិនបើអ្នកជ្រើសរើស "ខួបកំណើត" ប្រព័ន្ធនឹងប្តូរទៅជាការ រាប់ថយក្រោយ (Countdown) ដល់ថ្ងៃកំណើតបន្ទាប់។ សម្រាប់ខួបផ្សេងៗ វានឹងរាប់រយៈពេលដែលកន្លងផុតទៅ (ឆ្នាំ ខែ ថ្ងៃ ម៉ោង)។
អ្នកអាចប្តូរម៉ូតរូបភាពបានតាមចិត្តដូចជា៖ Slider (អូសស្វ័យប្រវត្តិ), Grid (ក្រឡា), Masonry (រៀបឥដ្ឋ), Polaroid Stack (រូបជាន់គ្នា), Cinema Zoom (បែបភាពយន្ត) និង Smart Swipe (អូសដោយដៃ)។
លោកអ្នកអាច Upload រូបភាពពីទូរស័ព្ទចូលទៅក្នុងប្រព័ន្ធដោយផ្ទាល់ តាមរយៈប៊ូតុង Upload ដែលភ្ជាប់ជាមួយ API របស់ ImgBB។ វាជួយសន្សំសំចៃទំហំផ្ទុកទិន្នន័យ (Storage) របស់ Firebase។
កម្រងអនុស្សាវរីយ៍ ឬ Journey គឺជាមុខងារពិសេសបំផុត ដែលអនុញ្ញាតឱ្យអ្នកប្រមូលផ្ដុំទំព័រទោលៗ (Single Memories) ជាច្រើន បញ្ចូលគ្នាទៅជាសៀវភៅ ឬ Album អនឡាញតែមួយ។
អ្នកគ្រាន់តែ ធីក (✓) ជ្រើសរើសទំព័រទោលណាដែលចង់បញ្ចូលទៅក្នុង Album កម្រង។
ប្រើប៊ូតុង ព្រួញឡើងចុះ (↑↓) នៅក្បែរទំព័រដែលបានជ្រើសរើស ដើម្បីរៀបលំដាប់មុនក្រោយ តាមសាច់រឿងរបស់អ្នក។
នៅពេលមើល វាមានផ្ទៃបង្ហាញជាលក្ខណៈ Full Screen 3D Cinematic អូសឆ្វេងស្ដាំយ៉ាងរលូនដូចអានសៀវភៅ ព្រមទាំងមានភ្លេងកំដរអារម្មណ៍។
រៀបចំសាច់រឿង
ជីវិតរបស់អ្នក
ប្រព័ន្ធរបស់យើងផ្ដល់សិទ្ធិពេញលេញឱ្យអ្នកកែប្រែពណ៌គ្រប់ចំណុច (Custom Colors) ដោយមិនចាំបាច់ចេះកូដ។ នៅក្នុងទំព័របង្កើតអនុស្សាវរីយ៍ អ្នកនឹងឃើញមានជម្រើសពណ៌ជាច្រើន៖
អ្នកត្រូវចុច ធីក (✓) លើប្រអប់តូចខាងលើប្រអប់ពណ៌សិន ទើបអាចប្ដូរពណ៌បាន។ នេះជាប្រព័ន្ធការពារក្រែងលោអ្នកច្រឡំដៃចុចប៉ះ។
ប្រសិនបើអ្នក ដកធីកចេញ ប្រព័ន្ធនឹងលុបពណ៌ដែលអ្នកបានជ្រើសរើស ហើយត្រលប់ទៅប្រើប្រាស់ពណ៌ដើម (Default) របស់ Template វិញដោយស្វ័យប្រវត្តិ។
សម្រាប់ទំព័រ "អនុស្សាវរីយ៍ផ្សេងៗ" ប្រព័ន្ធរបស់យើងមានបំពាក់ AI ដើម្បីអានពាក្យខ្មែរក្នុងចំណងជើង។ ឧទាហរណ៍៖ បើអ្នកសរសេរពាក្យ "បញ្ចប់ការសិក្សា" វានឹងទាញយករូបមួកសញ្ញាបត្រមកហោះហើរ។ បើសរសេរ "ជោគជ័យ" វានឹងចេញរូបមកុដ ឬផ្កាយជាដើម។
Mongkul.Digital ត្រូវបានអភិវឌ្ឍឡើងដោយប្រើបច្ចេកវិទ្យា PWA (Progressive Web App) ដែលអនុញ្ញាតឱ្យអ្នកដំឡើងវាជាកម្មវិធី (App) លើអេក្រង់ទូរស័ព្ទ ឬកុំព្យូទ័របានដោយផ្ទាល់ មិនចាំបាច់ឆ្លងកាត់ App Store ឬ Play Store ឡើយ។
សូមស្វែងរកប៊ូតុង ដំឡើង App (Install) នៅផ្នែកខាងក្រោមនៃម៉ឺនុយ។ ពេលចូលប្រើលើកក្រោយ អ្នកគ្រាន់តែចុចលើ App នោះនៅលើអេក្រង់ គឺអាចប្រើបានយ៉ាងលឿន។
សូមរីករាយក្នុងការបង្កើត និងរក្សាទុកអនុស្សាវរីយ៍ដ៏មានតម្លៃរបស់អ្នក ជាមួយប្រព័ន្ធដ៏ទំនើបរបស់យើង។ ប្រសិនបើមានចម្ងល់ អាចទាក់ទងមកកាន់យើងខ្ញុំបានជានិច្ច។